Wednesday, November 23, 2011

​របៀប​​​ភ្ជាប់​​​ទំនាក់​ទំនង​ជាមួយ​គ្នា​រវាង​កុំព្យូទ័រ​ពីរ​


ប្រសិន​បើ​លោក​អ្នក​មាន​ត្រឹម​តែ​ខ្សែ​ភ្ជាប់​ទំនាក់​ទំនង​មួយ​សរសៃ​​​ដែល​មាន​ក្បាល​ប្រភេទ RJ45 តើ​លោក​អ្នក​នឹង​អាច​ចែក​ចាយ​ទិន្នន័យ​រវាង​កុំព្យូទ័រ​ពីរ​ដែល​ប្រើ​ប្រាស់​ប្រព័ន្ធ​ប្រតិបត្តិ​ការ​ Windows 7 ដោយ​របៀប​ណា​ ? សូម​មើល​ជំហាន​ងាយ​ៗ​ខាង​ក្រោម​ដើម្បី​ធ្វើ​ការ​ភ្ជាប់​កុំព្យូទ័រ​ពីរ​ គ្រឿង​ដែល​ប្រើ​ប្រាស់​ប្រព័ន្ធ​ប្រតិបត្តិ​ការ​ Windows 7 ដូច​គ្ នា​។

១. ​ជាទូទៅ​ កុំ​ព្យូ​​ទ័រ​​​ពុំ​​មាន​​ការ​​ត​ភ្ជាប់​​​​អ្វី​​ ហើយ​​​ឥឡូ​វ​​​​​​យើង​​ចង់​​ភ្ជាប់ ​Network ​​ពី​​​ ​Computer​ ​​មួយ​​​ទៅ​ ​Computer ​​មួយ​ទៀត​​ដើម្បី​​ចែក​ចាយ​ទិន្នន័យ​គ្នា​ទៅ​វិញ​ទៅ​មក​តាម​រ​យៈ​ខ្សែ​ភ្ជាប់​ទំនាក់​ទំនង ។
២. ​មុន​ដំ​​បូង​​យើង​ត្រូវ​យក​ខ្សែ​​ Network ​ដែល​យើ​ងកឹប​រួច​មក​ភ្ជាប់​នៅ​លើ​ម៉ាស៊ីន ​Computer​ មួយ​ ហើយ​ទៅ​ភ្ជាប់​ម៉ា​​​ស៊ីន​ផ្សេង​​មួយ​ទៀត​បន្ទាប់​មក​យើង​ចូល​ទៅ​ចុច​នៅ​លើ​ Network​​ ហើយ​​ Mouse ​ស្តាំ​លើ​វា​​ ហើយ​ចុច​លើ​​​ Properties​ ។ បន្ទាប់​មក​​ចុច​លើ​ Details ​ដើម្បី​មើល​​លេខ​កូដ​កុំព្យូទ័រ (IP) ​ ​។
៣. ​ការកំ​ណត់​​លេខ​កូដ​កុំព្យូទ័រ (IP) ​ ​របស់​ម៉ា​ស៊ីន​ដើម្បី​​ភ្ជាប់​ Computer ​ទៅ​ Computer ​ដែល​យើង​ចូល​ទៅ​កំ​ណត់​​​គឺ​ត្រូវ​​ចុច​កណ្តុរ​បញ្ជា​ខាង​ស្តាំ​លើ​​ Network​​ ហើយ​យក​ពាក្យថា ​​Properties​ រួច​​ចុច​លើ​​ Manage Wireless Networks ​ទៅ​កាន់​​ Adapter Properties ​រួច​ Internet Protocol Version 4(TCP/IPv4) ចុច​លើ​វា​​ពីរ​ដង​ វា​នឹង​ចេញ​កន្លែង​កំ​ណត់​ ឬ​ចុច​ពាក្យ​ Properties ​ចេញ​ដូច​គ្នា​​ ហើយជ្រើស​រើស​​ use the following IP address ​ប៉ុន្តែ​យើង​ដាក់​លេខ​កូដ​កុំព្យូទ័រ (IP) សង​ខាង ​។
បញ្ចាក់​ ៖ ឈ្មោះ​កុំព្យូទ័រ​ និង​លេខ​កូដ​កុំព្យូទ័រ​ទាំង​២​មិន​ត្រូវ​ដូច​គ្នា​នោះ​ឡើយ បើ​ពុំនោះ​ទេ​កុំព្យូទ័រ​​ទាំង​២​ពុំ​អាច​ទំនាក់​ទំនង​គ្នា​បាន​ឡើយ​។
ឧ​ទាហ​រណ៏៖ ​IP របស់​កុំព្យូទ័រ​ទី​១ : 192.168.101.101 ឈ្មោះ​របស់​កុំព្យូទ័រ​ទី​១ A ។ IP កុំព្យូទ័រ​ទី​២ : 192.168.101.102 ឈ្មោះ​កុំព្យូទ័រ​ទី​២ B ។


ចែករំលែក​ឯកសារ​ពី​កុំព្យូទ័រ​មួយ​ទៅ​កុំព្យូទ័រ​មួយទៀត

ដើម្បី​ធ្វើការ​​ចែក​រំលែក​ឯកសារ​ណាមួយ​ យើង​ចាំបាច់​​ត្រូវ​តភ្ជាប់​ខ្សែ​បណ្ដាញ​រវាង​កុំព្យូទ័រ​ទាំងពីរ​ឱ្យ​ ស្គាល់គ្នា​ជាមុនសិន ។ ជាបន្ទាប់​ យើង​ត្រូវបិទ កម្មវិធី Firewall របស់​ម៉ាស៊ីន​កុំព្យូទ័រ​ចោល​ដើម្បី​ជៀសវាង​បញ្ហា​រអាក់​រអួល​ណាមួយ​កើតឡើង ។ ខាងក្រោម​នេះ គឺជា​ដំណាក់ការ​ណែនាំ​អំពី​របៀប​ចែករំលែក​ឯកសារ​ពី​កុំព្យូទ័រមួយ​ទៅ​ កុំព្យូទ័រ​មួយទៀត​ ។

១. សូម​ជ្រើសរើស​ថត​ទុកឯកសារ​ណាមួយ​ដែល​លោកអ្នក​ចែករំលែក (ករណី​វា​ជា​ឯកសារ ​សូម​បង្កើត folder មួយ​សម្រាប់​ផ្ទុក​ឯកសារ​នោះ) ។


២. សូម​ចុចកណ្តុរ​ស្តាំ​នៅលើ​ថត​ឯកសារ ហើយ​ចុចលើពាក្យ properties រួច​វា​នឹង​បង្ហាញ​ផ្ទាំង​មួយ ។ សូមមើល​រូបខាងក្រោម ៖


៣. បន្ទាប់មក សូម​ចូល​ផ្ទាំង​ Sharing ហើយចុច​ប៊ូតុង Share ។ ពេល​នោះ​វានឹង​លេចឡើង​នូវ​ផ្ទាំង​ថ្មី​មួយ​ទៀត ។


៤. សូម​ជ្រើស​រើស​ប្រភេទ​អ្នក​ប្រើប្រាស់​ដែល​លោកអ្នក​ចង់​ចែក​រំលែក រួច​ចុច​ប៊ូតុង Add ។ នៅក្នុង​ករណី​នេះ លោកអ្នក​ក៏​អាច​កំណត់​នូវ​កម្រិត​ប្រើប្រាស់​ឯកសារ​របស់​លោកអ្នក​​ដោយ​ គ្រាន់​តែ​ចុច​សញ្ញាព្រួញ​ក្នុង​ក្រឡោន Permission Level ដើម្បី​ជ្រើស​រើស​កម្រិត ។ ជាចុងក្រោយ សូម​ចុច​ប៊ូតុង Share ។

នៅក្នុង​កុំព្យួទ័រ​ដែល​ជា​អ្នក​ទទួល​ឯកសារ លោកអ្នក​គ្រាន់​តែ​បើក​ផ្ទាំង Windows Explorer ហើយ​ចូល​ក្នុង​ថត​ឯកសារ​ចែករំលែក​ថ្មី​ដែល​នៅ​ផ្នែក​ខាង​ឆ្វេង​ជាការ​ស្រេច ៕


source: Soursdei